ភ្នំពេញ ៖ របាយការណ៍ដែលចេញផ្សាយគេហទំព័រ Statista កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញថា កម្ពុជា ឈរចំណាត់ថ្នាក់លេខ៣ នៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសមានប្រជាជនផឹកស្រាច្រើនបំផុត ក្នុងឆ្នាំ២០២៣។
ក្នុងរបាយការណ៍នោះ, នៅឆ្នាំ២០២៣ ប្រជាជនកម្ពុជា០១នាក់ ផឹកស្រាជាមធ្យមអស់ ៩.៣៨លីត្រ។
ចំពោះចំណាត់ថ្នាក់លេខ ១វិញ គឺបានទៅលើប្រទេសឡាវ ដែលជាមធ្យម ប្រជាជន ០១នាក់ ផឹកស្រាអស់ ១១.៧១លីត្រខណៈ លេខ ២គឺវៀតណាម ដែលជាមធ្យម ប្រជាជន ០១នាក់ ផឹកស្រាអស់ ៩.៧២លីត្រ។
បន្ទាប់ពីកម្ពុជាឈរលេខ៣, លេខ៤គឺបានទៅលើប្រជាជនថៃ ជាមធ្យម ០១នាក់ផឹកអស់ ៧.៧៩លីត្រ, លេខ៥ ហ្វីលីពីន (៦.២៦លីត្រ), លេខ៦ មីយ៉ាន់ម៉ា (២.៤លីត្រ), លេខ៧ សិង្ហបុរី (១.៨២លីត្រ) និងលេខ៨ ម៉ាឡេស៊ី (០.៨១លីត្រ)។
ដោយឡែក ប្រទេសដែលមានប្រជាជន ផឹកស្រាតិចបំផុតគឺ ឥណ្ឌូណេស៊ី ដែលជាមធ្យមមានត្រឹម ០.១១លីត្រក្នុងមួយនាក់ប៉ុណ្ណោះ បន្ទាប់មកគឺ ទីម័រ (០.៣៩លីត្រ) និងព្រុយណេ (០.៤៣លីត្រ)៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ