ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។
ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជូនព័ត៌មានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា តាមព័ត៌មានបឋមទទួលបានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកម៉ាខាំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ត Van ពីទីក្រុងបាងកកទៅកាន់ព្រំដែន កម្ពុជា-ថៃ ដោយឆ្លងកាត់តាមខេត្តចន្ទបុរី។
ពលរដ្ឋខ្មែរទាំង ៣ រូបខាងលើ បានរងរបួសស្រាលនិងទទួលបានការព្យាបាលបឋម មុននឹងត្រូវបានផ្ទេរតាមរថយន្តក្រុមហ៊ុនទេសចរណ៍មួយទៀត ដើម្បីត្រឡប់ទៅកម្ពុជាវិញ។ ប៉ុន្តែ អាស្រ័យដោយរបាយការណ៍ខាងលើ និងព័ត៌មានផ្សព្វផ្សាយដោយប្រព័ន្ធឃោសនារបស់ថៃមិនស្របគ្នា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានធ្វើដំណើរចុះទៅពិនិត្យនៅទីតាំងផ្ទាល់ ហើយនឹងផ្ដល់ព័ត៌មានបន្ថែមជាក់លាក់តាមក្រោយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ