ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ស.ស.យ.ក. នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ប្រកួត ដណ្តើមពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

សហភាពសហព័ន្ធយុវជនកម្ពុជា បន្ដថា ប្រធានសមាគម ឬក្លឹបបាល់ទាត់ទាំងអស់ ដែលមានបំណងចង់ចូលរួមប្រកួត មេត្តាត្រៀមលក្ខណៈដាក់ពាក្យចូលរួមប្រកួតពានរង្វាន់បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤ ឲ្យបានទាន់ពេលវេលា ដើម្បីបន្ដលើកស្ទួយ វិស័យកីឡាបាល់ទាត់ជាតិយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ