ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ នៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យកើតឡើងចំនួន១៣ លើ១៣ បើធៀបទៅនឹងឆ្នាំ២០២៣ ករណីអគ្គិភ័យកើតឡើងមានចំនួនស្មើគ្នា។
តាមរយៈនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១១ កុម្ភៈ បានឱ្យដឹងថា អគ្គិភ័យទាំងនោះ បណ្តាលឱ្យឆេះផ្ទះចំនួន ៩ខ្នង, ២បន្ទប់, តូប១, ម៉ូតូ ៣ គ្រឿង, សិប្បកម្ម ១ខ្នង។
មូលហេតុ ដូចជា៖ ឆ្លងចរន្តអគ្គិសនីចំនួន ៦លើក, ប្រើប្រាស់ភ្លើងចំនួន ៥លើក, ក្តាប់ពុំបានមូលហេតុចំនួន ២លើក។ សូមញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ គ្មានមនុស្សស្លាប់ និងរងរបួសឡើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ