លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រកាសថា មធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបង ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តិថ្មីលើកទី៩នេះ បានចាត់ទុកមធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានផ្ដល់នូវអនុសាសន៍ ដល់ក្រុមការងារមួយចំនួន ដោយក្នុងនោះ ការងារផ្សព្វផ្សាយ និងអប់រំ ដោយ លោក បានការណែនាំ ដល់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំត្រូវធ្វើយ៉ាងណាបំផុសចលនាផ្សព្វផ្សាយអប់រំ ពីវិនាសកម្មគ្រឿងញៀននេះជាចលនាជាតិមួយដែលគ្រប់វិស័យត្រូវតែចូលរួមទាំងអស់គ្នា ដូចជាវិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា កីឡាជាដើម។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំដោយ ស្នើរៀបចំនូវស្តង់ដា នីតិវិធីអនុវត្ត SOPក្នុងគោលបំណង គ្រប់គ្រងឲ្យបានម៉ត់ចត់ នូវរាល់សារធាតុគីមីផ្សំទាំងឡាយណា ដែលអាចកែច្នៃផលិតជាគ្រឿងញៀន។ លោក សង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារអន្តរក្រសួងនេះ នឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាលុបបំបាត់ ឲ្យបានករណីលួចលាក់កែច្នៃផលិតគ្រឿងញៀននៅកម្ពុជា។
លោកក៏បានណែនាំ ដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនលក្ខខណ្ឌ ប្រភេទទីតាំង ដែលសង្ស័យកែច្នៃផលិត ទៅគ្រប់អាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីមានមូលដ្ឋានក្នុងការចុះត្រួតពិនិត្យទីតាំងទាំងឡាយណាដែលសង្ស័យលបលួចកែច្នៃផលិតគ្រឿងញៀន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ