សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍វិញ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេលមួយថ្ងៃ នៅប្រទេសថៃ
ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅទីក្រុងបាំងកក ប្រទេសប្រទេសថៃ។
នៅវេលាម៉ោង ៨ព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចេញទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ តបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ ដំណើរទស្សនកិច្ចដ្បិតថាត្រឹមរយៈពេលត្រឹមមួយថ្ងៃតែមានគុណតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដែលបន្តនាំផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ