ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មចំពោះមន្ត្រីមួយរូប ដែលពាក់ស្បែកជើង ចូលក្នុងព្រះវិហារ ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាសំណួរថា ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?

សម្តេចតេជោ បញ្ជាក់ថា «ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះនឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រី ដែលមានឋានៈនោះឡើយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ