ភ្នំពេញ ៖ បុរសម្នាក់ ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា «បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ»។

ប្រភព ដដែល បន្ដថា ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទប្រុស មុខរបរ រើសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ