ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាស នៅកម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ក្នុងចន្លោះថ្ងៃទី២០-២២ កុម្ភៈនេះ។

តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួង បានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយ ពីឈូងសមុទ្របេងហ្គាល់ រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូង បានថយឥទ្ធិពល។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប ៖  សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌ មានល្បឿន២ម៉ែត្រ/វិនាទី។

២.តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌ មានល្បឿន២ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយ គ្រប់ដណ្តបលើផ្ទៃដី៥%។
៣.តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្រប់ដណ្តប់ លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់អប្បបរមា១,២៥ម៉ែត្រ និងកម្ពស់អតិបរមា២,៥០ម៉ែត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ