ស្វាយរៀង ៖ យ៉ាងហោចណាស់ សាច់បង្កក ចំនួន ៤កុងទឺន័រ ត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង។
លោក ខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានឱ្យដឹងថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ហើយបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ តាមផ្លូវច្បាប់។
ទោះបីយ៉ាងណាប្រភពមួយចំនួន បានបង្ហើបឲ្យដឹងថា សាច់បង្កកចំនួន៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្តស្វាយរៀង ហើយបានបើកបរតាមផ្លូវវាង ចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ