ឃាត់ខ្លួន មន្រ្តីនគរបាលខេត្តស្ទឹងត្រែង និងបក្ខពួក ២នាក់ ក្រោយឆែករកឃើញដឹកគ្រឿងញៀន ៥គីឡូក្រាម
ភ្នំពេញ ៖ មន្រ្តីនគរបាលខេត្តស្ទឹងត្រែង និងបក្ខពួក២នាក់ ត្រូវបានកងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោយឆែករកឃើញដឹក គ្រឿងញៀន ៥គីឡូក្រាម ។
យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ម៉ោង២៣:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជាលទ្ធផលឃាត់យានយន្តល្មើស៖ រថយន្តល្មើស ០៤គ្រឿង, ម៉ូតូល្មើស ០២គ្រឿង, ម៉ូតូអត់ពាក់មួក ០១គ្រឿង, ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង ០១គ្រឿង, រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ០៤គ្រឿង, ឃាត់ម៉ូតូស្រវឹង ០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ, ឃាត់ខ្លួនជនសង្ស័យ ០២នាក់។
១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
២-ឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ