ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំងបណ្តាញទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មានស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិ។

អ្នកនាំពាក្យ មានការសោកស្តាយនូវការផ្សព្វផ្សាយព័ត៌មាននេះ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ ដោយសារមិនបានប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ទាក់ទងការ រៀបចំមុខងារសាធារណៈ ចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍និងនាយនគរបាលជាន់ខ្ពស់ ដែលមានឈ្មោះ ក្នុងអនុក្រឹត្យចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ