សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទំហំពាណិជ្ជកម្ម រយៈពេល ៦ខែ កម្ពុជាបាននាំចេញ ក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទំហំពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែនេះ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជា នាំចេញបានក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើបៀបធៀបរយៈពេលដូចគ្នាគឺមានកំណើនជាង១,៦ពាន់លានដុល្លារ ។
នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ មីនា សម្ដេចធិបតីបញ្ជាក់ថា សន្ទុះសេដ្ឋកិច្ច របស់កម្ពុជា មានការកើនឡើង ។ កើនឡើងនេះដោយសារតែទំហំនៃការនាំចេញ ។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ទំហំពាណិជ្ជកម្មក្នុង ៦ខែចុងក្រោយ យើងនាំចេញ ១១,៨ពាន់លានដុល្លារ ជិត ១២ពាន់លានដុល្លារ។ បើគិតពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៤ ទំហំនេះបើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ គឺយើងនាំចេញ ១០ពាន់លាន ។ ចឹងយើងមានកំណើនជាង ១,៦ពាន់លានដុល្លារ នៃការនាំចេញ ស្នើនឹង ១៦,៥៧ភាគរយ។ ចឹងសន្ទុះនៃសេដ្ឋកិច្ចរបស់យើង មានការកើនឡើង»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ