ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ជាមួយនឹងលទ្ធផលបេសកកម្មដ៏ជោគជ័យ ដើម្បីបុព្វហេតុជូនជាតិ និងប្រជាជនកម្ពុជា លើកិច្ចការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅបារាំង និងប្រទេសស្វីស រយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើមឆ្នាំ២០២៤នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ ទិដ្ឋភាពនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង៣ កម្រិតរបស់បារាំង រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ