ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ដល់ប្រទេសអូស្ត្រាលីហើយ
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី ហើយ ដោយមានការទទួលស្វាគមន៍ពីលោកស្រី Jodie Bjerregaard នាយិកាប្រចាំតំបន់មេគង្គ និងសហការី នៅភោជនីយដ្ឋាន Dock 37 ទីក្រុងមែលប៊ើន។
ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មានគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ