សៀមរាប ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម បានប្រគល់រូបចម្លាក់ចំនួន៥ដែលបានរកឃើញកាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ដែលរលុះធ្លាក់អស់កាលដ៏យូរមកហើយ មកអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។


លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។


លោកស្រី បានបញ្ជាក់ទៀតថា ក្រោយពីប្រទះឃើញចម្លាក់ចំនួន៦ ក្រុមការងារបានសម្អាត រៀបចំឯកសារ និងសង្កេតឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ លើកលែងតែថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងដែលត្រូវដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារឡើងវិញ លើកលែងតែរូបចម្លាក់ទាំង៥ខាងលើនេះ ដែលត្រូវជូនអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុល និងរក្សាទុក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ