កម្ពុជា-តួកគី បន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ ៖ នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ បានឯកភាពនិងសន្យាបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាងនេះទៅទៀត ភាគីទាំងពីរឯកភាពក្នុងការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីទៅតាមជំនាញជាអាទិភាពមានដូចជា៖ ការប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។
បន្ថែមលើកិច្ចសហការប្រតិត្តិការខាងលើនេះ ភាគីទាំងពីរកម្ពុជា-តួកគី ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើគោលការណ៍សមភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងជួយគាំទ្រគ្នាយ៉ាងពេញទំហឹងនៅលើវេទិការអន្តរជាតិសំខាន់ៗផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ