ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី បច្ចុប្បន្នភាព នៃស្ថានភាពជំងឺអឹមផក ឈ្មោះដើមជំងឺអុតស្វា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺអឹមផកចំនួន ២ករណីបន្ថែមទៀត ក្នុងរយៈពេលប្រមាណ ១ខែ ចុងក្រោយនេះ ដែលសរុប មានចំនួន ១៤ករណី ជាបុរសទាំងអស់ អាយុចន្លោះពី ២០ឆ្នាំ ទៅ ៣៩ឆ្នាំ គិតចាប់តាំងពីពេលដែលបានរក ឃើញករណីដំបូងនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរ ផ្សេងៗនៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន មានអ្នកជំងឺអឹមផក ចំនួន ២រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺ អឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវ វិធានការបង្ការយ៉ាងម៉ឺងម៉ាត់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ