ភ្នំពេញ ៖ នៅល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបីទ "បុណ្យសមុទ្រ លើកទី១០" ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" ដែលរៀបចំឡើងក្នុងខេត្តកែប។


ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១០នេះធ្វើឡើងចាប់ពីថ្ងៃទី១-៣ខែធ្នូ ឆ្នាំ២០២៣ដោយមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ  មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានា។


សូមបញ្ជាក់ថា ពិធីកាត់ខ្សែបូរបើកពិធីជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូតអន្តរជាតិប្រចាំកម្ពុជា អង្គការជាតិ-អន្តរជាតិ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ផ្នែកឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជការ និងសមត្ថកិច្ចខេត្តកែប សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម ភ្ញៀវទេសចរអន្តរជាតិ និងមហាជនសរុបទាំងអស់៣០០០នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ