កំពត ៖ កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយថា «អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស៊្រុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ។»។ 

ជុំវិញករណីនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី៣ ខែមិថុនា រដ្ឋបាលខេត្តកំពត ចាត់ទុក ថាអភិបាលរងស្រុកជុំគិរី ហេង ងួនស៊្រុន បានប្រព្រឹត្តអំពើធ្វើឲ្យប៉ះពាល់ទៅលើសេចក្តីថ្លៃថ្នូរ កិត្តិយសផ្ទាល់ខ្លួនផង និងអង្គភាពផង។

រដ្ឋបាលខេត្តកំពត អះអាងថា មិនគាំទ្រដាច់ខាតចំពោះករណីនេះ ដែលមានចែងក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្តកំពត អះអាងថា  នឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ