ក្រសួងការពារជាតិ អំពាវនាវអ្នកប្រើប្រាស់បណ្ដាញសង្គមកុំបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ
8 ម៉ោង មុន
ភ្នំពេញ៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីផ្លូវការ និងគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងសូមកុំបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់ឈ្មោះ និងរូបថត ដូចគណនីផ្លូវការ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។
ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ៕