សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាសដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលថ្មី បានចាប់ផ្តើមដំណើររបស់ខ្លួនដោយផ្តល់ការគិតគូរខ្ពស់ចំពោះសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ឆ្លើយតបនឹងការគិតគូរនេះ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ តម្រូវឱ្យអនុវត្តន៍បន្ទាន់ក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះ គោលនយោបាយអាទិភាពចំនួន៥ ត្រូវបានដាក់ឱ្យអនុវត្តន៍ជាបន្តបន្ទាប់រួចរាល់ហើយ ដោយឡែកគោលនយោបាយអាទិភាពពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាកម្មវិធីដែលដាក់ឱ្យអនុវត្តន៍ចុងក្រោយគេ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ