កែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ "ពិធីបុណ្យសមុទ្រ លើកទី១០" ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍" ដែលរៀបចំឡើងក្នុងខេត្តកែប។
ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រ លើកទី១០នេះធ្វើឡើងចាប់ពីថ្ងៃទី១-៣ខែធ្នូ ឆ្នាំ២០២៣ដោយមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានា។
សូមរំលឹកផងដែរថា ពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅកម្ពុជា ចាប់ផ្តើមធ្វើឡើង តាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ជូលជាសមាជិកពេញសិទ្ធិ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ក្នុងអង្គមហាសន្និបាត លើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។ ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំ នៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង៤របស់ខ្លួន។ ដោយឡែកឆ្នាំ២០២៣នេះ ខេត្តកែបគឺជាម្ចាស់ផ្ទះដែលត្រូវរៀបចំព្រឹត្តិការណ៍នេះឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣ ។ នេះបើយោងតាម របាយការណ៍ក្រសួងទេសចរណ៍៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ