ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

របាយការណ៍ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍ ១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩ -២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី(ធៀបនឹង ១០ខែ ឆ្នាំ២០២២ មានចំនួន ១៣៤ករណី កើនចំនួន ០៣ករណី) ស្មើនឹង ២,២%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ