នាថ្ងៃស្អែក ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិម៉ាឡេសុី នាវេលាម៉ោង ០៦:៣០ នាទីល្ងាច នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ក្នុងជំនួបប្រចាំពូល A នៃពានរង្វាន់ AFF Suzuki Cup 2018។ ក្នុងនោះផងដែរលោក Felix បានលើកឡើង ៣ចំនុចអំពីការជម្រុះចេញកីឡាករ ៣រូប។
លោក Felix គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានថ្លែងក្នុងសន្និសិទ្ធសារពត៌មានយ៉ាងដូច្នេះថា៖« សម្រាប់កីឡាករទាំង ៣នាក់នោះ ទី១ ពួកគេនៅក្មេងវ័យនៅឡើយ, ទី២ ពួកយើងចង់ឲ្យមានតុល្យភាពមួយនៅក្នុងក្រុម ដើម្បីធ្វើការប្រកួត និងទី៣ ពួកគេមានការខិតខំប្រឹងប្រែងល្អហើយ ប៉ុន្ដែយើងចង់បានបន្ថែមពីនេះបន្តិចទៀតពីពួកគេ »។
សូមរំលឹកផងដែរថា កម្ពុជា បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយសម្រាប់ត្រៀមប្រកួតក្នុងពានរង្វាន់ AFF Suzuki cup 2018 ដោយក្នុងនោះមានកីឡាករវ័យក្មេងចំនួន ៣រូបដែលត្រូវបានជ្រុះចេញពីបេក្ខភាព ២៣នាក់ចុងក្រោយ គឺកីឡាករ អុិន សូដាវីដ, កីឡាករ សៀង ចន្ធា និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ដែលបានកោះហៅធ្វើការហ្វឹកហាត់ក្រោយឡេ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់