អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ 32 ឆ្នាំបានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី 8និងបានបន្ថែមការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៧៤ ធ្វើអោយWayne Rooneyស៊ុតបានគ្រាប់បាល់សរុប១២គ្រាប់ក្នុងរដូវកាល MLS នៅលីកអាមេរិក ។Rooney គឺជាគន្លឹះសំខាន់របស់ក្លឹបDC Unitedផងដែរ។ខ្សែប្រយុទ្ធ Rooney បានផ្លាស់ប្តូរនៅនាទីទី 74 ។

ការបង្ហាញខ្លួនជាលើកទី 1 នៅលើទីលាន Audi Field កាលពីថ្ងៃអាទិត្យកីឡាករ Luciano Acosta បានស៊ុតបញ្ចូលទីអោយDC Unitedនៅនាទី២៤ធ្វើអោយDC Unitedទទួលជ័យជនះក្នុងលទ្ធផល ២​ ទល់នឹង ០​ នៅតង់ទី១។

នៅតង់ទី២អតីតខ្សែប្រយុទ្ធក្លឹប Barcelona និងអេស្ប៉ាញកីឡាករ David Villa បានរកគ្រាប់បាល់មួយគ្រាប់សម្រាប់ក្រុម New York នៅនាទី៧៤។ក្រុមNew York City FCព្យាយាមសម្រុកទៅលើក្រុមDC Unitedយ៉ាងខ្លាំង តែទោះបីជាយ៉ាងណា លទ្ធផល៣ ទល់នឹង ១ រហូត់ដល់ចប់ការប្រកួត។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ