ក្តៅៗ ! Neymar ប្រឈមមុខនឹងការជាប់គុក 6 ឆ្នាំព្រោះករណីពុករលួយជុំវិញបញ្ហាការផ្ទេរកីទ្បាករ។
Neymar កំពុងប្រឈមមុខនឹងការជាប់គុករហូតដល់ទៅ 6 ឆ្នាំដោយតុលាការពិនិត្យឡើងវិញនូវការផ្ទេរដ៏ចម្រូងចម្រាស់មួយពីក្លិបSantosរបស់ប្រស៊ីល ទៅក្លឹប Barcelona របស់អេស្ប៉ាញ កាលពីឆ្នាំមុន ។
តារាបាល់ទាត់របស់ក្លឹប Paris Saint-Germain វ័យ 26 ឆ្នាំរូបនេះត្រូវបានគេបញ្ជូនទៅតុលាការអេស្ប៉ាញកាលពីឆ្នាំមុនដោយសារតែក្លែងបន្លំលើការផ្ទេរកីឡាករកាលពីឆ្នាំ 2013 ។
Neymarមិនទាន់ប្រឈមមុខនឹងចៅក្រមនៅឡើយទេប៉ុន្តែរបាយការណ៍ថ្មីៗនៅក្នុងប្រទេសអេស្ប៉ាញបានបញ្ជាក់ថាតុលាការជាតិបានសម្រេចបញ្ជូនរឿងក្តីនេះទៅកាន់អង្គជំនុំជម្រះព្រហ្មទណ្ឌទ្បើងវិញ។
ការផ្ទេររបស់ Neymar ពីក្លិប Santos ទៅ Barcelona ក្នុងឆ្នាំ 2013 ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតចាប់តាំងពីខែមករាឆ្នាំ 2014 ហើយប្រធានក្លិបលោក Josep Maria Bartomeu ក៏នឹងត្រូវកាត់ទោសលើករណីនេះផងដែរ។
ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពន្ធនិងអំពើពុករលួយសម្រាប់តួនាទីរបស់គាត់នៅក្នុងករណីផ្ទេរកីទ្បាករនេះផងដែរ។
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់