អស្ចារ្យ! កីទ្បាករ Marcus Rashford ស៊ុតបាល់បញ្ចូលទីជួយអោយManchester United ទទួលជ័យជំនះនៅចុងម៉ោង។
ក្រុមម្ចាស់ផ្ទះ Bournemouthទទួលរងនូវការបរាជ័យរបស់ក្រុមភ្ញៀវរហស្សនាមបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ ទល់១ ក្នុងទឹកដីខ្លួនឯង។
ក្នុងការប្រកួតបើកឆាកតំបូងក្រុមBournemouthធ្វើបានយ៉ាងល្អដោយនាំមុខក្រុមភ្ញៀវ ១ទល់ ០ ដែលស៊ុតបាល់បញ្ចូលទីដោយកីទ្បាករCallum Wilson នៅនាទីទី១១ធ្វើអោយក្រុមម្ចាស់ផ្ទះនាំមុខបណ្តោះអាសន្ននៅតង់ទី១។ក្រោយពីទទួលភាពបរាជ័យលទ្ធផលបណ្តោះអាសន្ន ក្រុមManchester United ប្រឹងវាយបកយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ដែលនៅនាទីទី៣៥ ខ្សែប្រយុទ្វសញ្ជាតិបារាំង Anthony Martial បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងលទ្ធផល១ទល់នឺង១នៅតង់ទី១។
នៅតង់ទី២ក្រុមទាំងពីរព្យាយាមវាយបកទៅវិញទៅមក ដើម្បីទទួលបីពិន្ទុក្នុងការប្រកួតនេះ។ក្រុមManchester United ស្ទើរតែរកគ្រាប់បាល់មិនបានទៅហើយ តែនៅចុងម៉ោងនាទី ៩២+២ ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ស៊ុតបាល់មួយគ្រាប់ជួយអោយManchester United ទទួលជ័យជំនះ ២ទល់នឹង១ ក្នុងការប្រកួតនេះធ្វើអោយក្រុមទទួលបានបីពិន្ទុនៅក្នុងដៃ។
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់