ក្តៅៗ ! Manchester United បានតែងតាំងអ្នកចាត់ការថ្មីលោក Ole Gunnar Solskjær រហូតដល់ចុងបញ្ចប់នៃរដូវកាល 2018 - 2019 ។
លោក Ole Gunnar Solskjær ដែលជាអតីតខ្សែរប្រយុទ្វManchester United ត្រូវបានប្រធានក្លឹបប្រកាសតែងតាំជាគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្លឹបបិចសាចក្រហមនៅថ្ងៃនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាល 2018 - 2019។ លោក Ole Gunnar Solskjær ធ្លាប់លេង និង រកគ្រាប់បាល់បាន 126 គ្រាប់ ក្នុងការបង្ហាញខ្លួន 366 ប្រកួតឱ្យក្លឹបManchester Unitedនៅចន្លោះឆ្នាំ 1996 និង 2007 ។ នៅឆ្នាំ 2008 គាត់បានក្លាយជាអ្នកចាត់ការបម្រុងរបស់ក្លឹប មុនពេលគាត់ទទួលតួនាទីជាគ្រូបង្វឹក FC Molde នៅប្រទេសន័រវែស។
លោក Ole Gunnar Solskjær នឹងត្រូវចូលរួមដឺកនាំក្លឹបជាមួយលោក Mike Phelan Michael Carrick និង Kieran McKenna ។លោក Ole Gunnar Solskjær បាននិយាយថា៖ "ក្រុម Manchester United ស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំហើយវាអស្ចារ្យណាស់ដែលបានវិលត្រលប់មកវិញ មកកាន់តួូនាទីនេះ នៅទឹកដី Old Traford ។ ខ្ញុំកំពុងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមកីឡាករដែលមានទេពកោសល្យ និង បុគ្គលិក និងមនុស្សគ្រប់គ្នានៅក្នុង ក្លឹប»។
លោក Ed Woodward អនុប្រធានប្រតិបតិរបស់ Manchester United បានមានប្រសាសន៍ថា “លោក Ole Gunnar Solskjær គឺជាវិរះបុរស របស់ក្លឹបដែលមានបទពិសោធន៍យ៉ាងច្រើនទាំងនៅលើទីលាន និងតួនាទីជាគ្រូបង្វឹក។ ប្រវត្តិសាស្រ្តរបស់គាត់ ដែលធ្លាប់ជាកីទ្បាករនៅ Manchester United មានន័យថាគាត់រស់និងដកដង្ហើមទទួលចំនេះដឹង នៅទីនេះហើយ អ្នករាល់គ្នានៅឯក្លឹបគឺរីករាយដើម្បីឱ្យគាត់ ត្រឡប់មកវិញ។ យើងមានទំនុកចិត្តថាគាត់នឹងបង្រួបបង្រួមកីឡាករ និងអ្នកគាំទ្រ នៅពេលគាត់ឈានជើងចូលទីលាននៅពាក់កណ្តាលរដូវកាលនេះ។
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់