ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លិប Leicester City បានធ្លាក់នៅក្នុងចំណតរថយន្តមួយនៅខាងក្រៅទីលានរបស់ក្លឹបបន្ទាប់ចាកចេញក្រោយចប់ពីការប្រកួតមួយ។

វាមិនត្រូវបានគេដឹងថាតើ Vichai Srivaddhanaprabha ដែលជាជាតិថៃនោះស្ថិតនៅក្នុងឧទ្ធម្ភាគចក្រនៅពេលនោះទេ។

Leicester City បានប្រកួតប៉ះក្រុម West Ham United នៅក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន King Powerក្នុងលទ្ធផលស្មើ 1 ទល់នឹង 1។

សាក្សីម្នាក់បាននិយាយថាគាត់បានឃើញអ្នកចាំទីរបស់ Leicester Kasper Schmeichel រត់ចេញពីឧទ្ធម្ភាគចក្រនៅកន្លែងកើតហេតុ។

ក្រោមការដឹកនាំរបស់លោក Srivaddhanaprabha ដែលជាប្រធានក្លឹប, Leicester City បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅឆ្នាំ 2016 ដែលជាពានលើកទី១ជាប្រវត្តិសាស្រ្តរបស់ក្លិបដែលបានចាប់ផ្តើមរដូវកាលនេះ។

Leicester City បាននិយាយថាក្លឹបកំពុងអោយប៉ូលីសនិងសេវាសង្គ្រោះបន្ទាន់ក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រនេះហើយក្លិបនឹងចេញសេចក្តីថ្លែងការណ៍លម្អិតបន្ថែមទៀតនៅក្នុងពេលឆាប់ៗ។

វិដេអូក្រោយកើតហេតុ

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ