ក្រុម Real Madrid បានយកឈ្នះលើក្រុម Valencia បានក្នុងលទ្ធផល ៣-០ កាលពីយប់មិញនៅក្នុងការប្រកួតពានរង្វាន់ La Liga សប្ដាហ៍ទី២៩។

សម្រាប់ការប្រកួតនេះដែរ នៅតង់ទី១មិនមានគ្រាប់បាល់កើតឡើងនោះទេ ក្រោយពី១គ្រាប់របស់ Rodrigo ត្រូវបដិសេធពី VAR ។ តែឈានចូលដល់តង់ទី២វិញ ក្រុម Real Madrid បានវាយសម្រុកខ្លាំងរហូតរកបាន១គ្រាប់នៅនាទី៦១ ដោយ Karim Benzema ក្រោយពីទទួលបាល់ពី Hazard ។ នៅនាទី៧៤ Asensio ក៏បានផ្លាស់ប្ដូរចូល ហើយគ្រាន់តែដូរចូលភ្លាម រូបគេក៏រកគ្រាប់បាល់បានភ្លាមតែម្ដង ដែលជាការប៉ះបាល់ដំបូង ហើយស៊ុតចូល។

គួរបញ្ជាក់ដែរថា សម្រាប់គ្រាប់ទី៣របស់ក្រុម Real Madrid វិញ គឺកើតចេញពី Benzema ដដែលនៅនាទី៨៦ ក្រោយពីទទួលបានបាល់ពី Asensio ដែរ។ ការទទួលបាន៣ពិន្ទុនេះ ធ្វើឱ្យក្រុម Real Madrid ប្រដេញក្រុម Barcelona ពីក្រោយហើយ ដោយចាញ់ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ ខណៈ ដែលការប្រកួតនៅសល់៩ប្រកួតទៀត៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ