អឺរ៉ុប ៖ ក្រុមបាល់ទាត់ Sevilla បានផ្តួល Wolves ១-០ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពាន រង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ដើម្បីទៅប៉ះ Manchester United ក្នុង ៤ក្រុមជាបន្តទៀត។ ចំនែកឯ ក្រុម Shakhar Donetsk ក៏បានយកឈ្នះក្រុម Basel ៤-១ ដើម្បីទៅប៉ះ Inter Milan ដូចគ្នាដែរ នារាត្រីថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ ២០២០។

យ៉ាងណាមិញ កីឡាករខ្សែប្រយុទ្ធមកពីមិចស៊ីក Raul Jimenez បានទាត់បាល់ប៉េណាល់ទីអត់ចូលនៅនាទី១៣ នដែលធ្វើឲ្យបាត់បង់ឱកាសនាំមុខរបស់ Wolves មុនពេល Ocampos តែតបញ្ចូលទីបានសម្រេចនៅនាទី៨៨ ក្រោយទទួលបាល់ពី Ever Banega។ ដោយឡែក ៤គ្រាប់របស់ក្រុម Shakhtar Donetsk វិញ  កើតឡើងដោយកីឡាករ៤រូបផ្សេងគ្នា គឺ Moraes នៅនាទី(២) Taison (២២) Alan Patrick ដោយបាល់ប៉េណាល់ទី (៧៥) នឹងគ្រាប់បាល់ចុងក្រោយ (៨៨) ដោយឡែក ក្រុមBasel ក៏បានធ្វើការវាយបកបាន១គ្រាប់វិញនៅម៉ោងបន្ថែម ៩០+២ ដោយកីឡាករ Wolfswinkel ។

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United ត្រូវតតាំងជាមួយក្រុមមកពីអេស្ប៉ាញ Sevilla នៅទឹកដីកណ្ដាលនៃកីឡាដ្ឋាន RheinEnergieStadion របស់ក្លិប KoIn នៅប្រទេសអាឡឺម៉ង់។ សម្រាប់១គូរទៀត Inter Milan នឹងត្រូវប៉ះក្រុម Shakhtar Donetsk នៅកីឡាដ្ឋាន Esprit Arena របស់ក្លិប Dusseldort នៅអាឡឺម៉ង់ដូចគ្នា ។RT

សូមទស្សនាវីដេអូខាងក្រោម៖ 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ