វឌ្ឍនាកា, មុន្នីឧត្តម និង សុខផេង ស៊ុត៣គ្រាប់ឲ្យ កម្ពុជា យក ៣ពិន្ទុពីភ្ញៀវឡាវ មុននេះបន្តិច
កម្ពុជា យកឈ្នះលើ ឡាវ ៣ទល់១ មុននេះបន្តិច នៅក្នុងពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូល A ដែលជាជ័យជម្នះលើកដំបូងផងដែរ ក្នុងនោះខ្សែប្រយុទ្ធជួរមុខកម្ពុជាទាំង ៣រូប ទាត់ម្នាក់ ១គ្រាប់យក ៣ពិន្ទុជូនអ្នកគាំទ្រកម្ពុជាផងដែរ។
នៅក្នុងវគ្គទី១ នាទី ១៨ កីឡាករ ចាន់ វឌ្ឍនាកា បានបើកការនាំមុខ ១គ្រាប់ មុនកីឡាករ ប្រាក់ មុន្នីឧត្តម ទាត់បាល់ពិន័យ១១ម៉ែត្របន្ថែមគ្រាប់ទី២ នៅនាទី ៣៥ លុះចូលដល់វគ្គទី២ ក្រុមភ្ញៀវឡាវ រកបាន ១គ្រាប់មកវិញនៅនាទី ៧៦ ដោយកីឡករ Keohanam ភ្លាមៗពោលនៅនាទី ៧៧ ម្ចាស់អាវលេខ ៩ កែវ សុខផេង ជាអ្នករកគ្រាប់បាល់ទី៣ ជូនអ្នកគាំទ្រ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។
គួរបញ្ជាក់ថា ក្រោយឈ្នះឡាវ ៣ទល់១ នេះហើយ កម្ពុជា នៅមានភារកិច្ចចុងក្រោយ ១ប្រកួតទៀត ដោយប៉ះជាមួយ វៀតណាម នៅទីក្រុងហាណូយ នាថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ៕
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ