កម្ពុជាគឺជាប្រទេសដែលមានអរិយធម៌ វប្បធម៌ចំណាស់ជាងគេមួយនៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ ក្នុងនោះក្រៅប្រាសាទបុរាណក៏នៅមានព្រះវិហារពុទ្ធសាសនាជាច្រើនទៀតនៅពាសពេញផ្ទៃរាជាណាចក្រ។

បើទោះជាព្រះវិហាថ្មីត្រូវបានកសាងឡើងយ៉ាងច្រើន ប៉ុន្តែក៏នៅមានដែរព្រះវិហារចាស់ៗសល់ពីបុរាណ ដែលមានរចនាបថផ្សេងៗ អាចឲ្យយើងសិក្សា ស្រាវជ្រាវ ដើម្បីជាគ្រឹះយកទៅអភិវឌ្ឍ និងអភិរក្សសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។

នៅដែនដីខេត្តកំពង់ចាមបានបន្សល់ទុកព្រះវិហារបុរាណដ៏មានតម្លៃមួយសម្រាប់ផ្នែកពុទ្ធចក្រ និងអាណាចក្រ មានឈ្មោះថាវត្តទីបារាម ហៅវត្តកំពូល ដែលស្ថិតនៅក្នុងស្រុកស្រីសន្ធរ លើកោះអណ្ដែត។ ព្រះវិហារបុរាណនេះ ត្រូវបានកសាងឡើងក្នុងផែនដី (រជ្ជកាល) ព្រះបាទនរោត្តមនៅឆ្នាំ ១៨៩៨។

មានអាយុកាល១២២ឆ្នាំព្រះវិហារវត្តកំពូល មានរចនាបថប្លែកកម្រជួបប្រទះគឺកំពូលវិហារមានរាងដូចចេតិយធំ ហើយពុំមានជហ្វានោះទេ ដោយនៅតាមចុងដំបូលសុទ្ធតែលម្អដោយចេតិយតូចៗទាំងអស់ សរុបមានចេតិយចំនួន១៣៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ