ប្រសិនបើអ្នកនៅតាមស្រុកស្រែជនបទ ប្រហែលជាធ្លាប់ឃើញ និងដឹងខ្លះៗនូវទំនៀមទំលាប់ ប្រពៃណី និងរឿងអបិយជំនឿមួយចំនួន ដែលប្រជាពលរដ្ឋនៅតាមជនបទតែងតែធ្វើក្នុងពេលមានការរៀបចំអាពាហ៏ពិពាហ៏នោះគឺការដាំបញ្ចាស់ចុងនេះក្នុងន័យដើម្បីការពារភ្លៀងថ្ងៃការ ។

ចំពោះ ការដាំស្លឹកគ្រៃបញ្ចាស់នេះ កូនកំលោះ និងកូនក្រមុំត្រូវធ្វើរួមគ្នា ដោយកូនកំលោះត្រូវទៅគាស់ស្លឹកគ្រៃ និងជីករណ្តៅ ឯខាងកូនក្រមុំជាអ្នកដាំ ក្នុងអំឡុងពេលដាំអាចារ្យចាប់ផ្តើមសូត្រមន្ត ប្រោសព្រំ សូមម្ចាស់ទឹកម្ចាស់ដី អារក្ខអ្នកតា ដើម្បីកុំ ក្នុងព្រះភិរុណបង្អុ លភ្លៀងមក រួចកូនកំលោះក៏ចាប់ផ្តើមកាយលុប។ ពិធីនេះមានរហូតតាំងពីសម័យបុរាណកាលមកប៉ុន្តែនៅពេលបច្ចុប្បន្នដោយសារតែបច្ចេកទេសជឿនលឿន អបិយជំនឿរនេះហាក់មិនសូវមានគឺធ្វើឡើង​៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ