ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃកុលាលភាជន៍ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរឹបអូសពីជនជាតិវៀតណាម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ និងទទួលយកមកថែរក្សានៅមន្ទីរវប្បធម៌ខេត្ត។ នេះបើតាមការឲ្យដឹងពីក្រសួងងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១ ខែតុលានេះ។

ក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្យសិល្បៈខេត្តព្រះសីហនុ បានចុះទៅពិនិត្យ វាយតម្លៃ និងទទួលយកភាជន៍ចំនួន២៨៤ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរឹបអូសបានពីជនជាតិវៀតណាមឈ្មោះ ឡេ វាន់ហួន បានស្រង់ភាជន៍ចេញពីបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ដែលចន្លោះរវាងកោះតាគៀវ និងកោះឬស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ 

ក្រោយពីបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ក្រុមការងារអាចសនិ្នដ្ឋានបានថា ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណដែលមានអាយុកាលក្នុងចន្លោះពីស.វទី១៥ ដល់១៧នៃគ.ស.។  រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ