បុរសជាអ្នកចំការម្នាក់ មានឈ្មោះ ចក លឿន អាយុ ៤១ ឆ្នាំ រស់នៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានទៅភ្ជួរដីហើយបានប្រទះឃើញវត្ថុបុរាណ ០២ ដុំ ធ្វើពីថ្មភក់ (ទេវរូបដៃប្រាំបី)។
កម្លាំង ការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាន សហ ការជាមួយលោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែមេ សា ឆ្នាំ២០២១ បានចុះទៅទទួលយកវត្ថុបុរាណ ០២ដុំ ធ្វើអំពីថ្មភក់ (ទេវរូបដៃប្រាំបី) មានកម្ពស់ ០,២៣ស.ម ទទឹង ០,១៤ស.ម កំរាស់ ០,៣ស.ម ដើម្បីប្រគល់អោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីយកមករក្សាទុក៕