ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គការ WCS បានចេញផ្សាយព័ត៌មានរបស់ខ្លួនថា បានរកឃើញសត្វស្វាកន្ទុយស ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក តែមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

យោងតាមការអង្កេត សត្វស្វាកន្ទុយស នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចំនួន ៦.៧៥៦ក្បាល ក្រុមវាមានចំនួនថេរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈសត្វស្វាកន្ទុយស លើពិភពលោកមាននិន្នាការថយចុះ។

ជារឿយៗវាចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង ១០ក្បាល ដោយមានបា មេ និងកូន ជួនកាលក្រុមរបស់វាមានច្រើនរហូតដល់៣០ក្បាល។

សត្វស្វាកន្ទុយស ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ ។ សត្វស្វាប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (CR) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីឧបសម្ព័ន១ នៃអនុសញ្ញា CITIES។ ចំនួនស្វាកន្ទុយស មានការថយចុះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ