ភ្នំពេញៈទីបំផុតកញ្ញាមាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្ម Townក្រោយរស់ក្នុងទ្រនំនេះអស់រយៈពេល៩ឆ្នាំ ហើយកញ្ញាក៏បានថ្លែងអំណរគុណចំពោះ ផលិតកម្មនានា ដែលបានបើកឱកាសឲ្យកញ្ញា ឡើងច្រៀងផងដែរ។

ខាងក្រោមនេះជាខ្លឹមសារដើមរបស់កញ្ញាមាសសុខ សោភាពបា”ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ 

ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។

មកដល់ពេលនេះមិនទាន់មានប្រភពច្បាស់ការណាមួយ បញ្ជាក់ឱ្យបានច្បាស់នោះទេថាតើកញ្ញាចេញពីផលិតកម្ម Town ដោយសារអ្វីនោះទេ ហើយក៏នៅពុំទាន់ដឹងថាកញ្ញានឹងបន្តទៅផលិតកម្មណានោះទេ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ