នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើន មានចម្ងល់អំពីការតម្លើងគណនីច្រើន (Multiple Accounts) ក្នុងកម្មវិធី Telegram តែមួយលើប្រព័ន្ធប្រតិបត្តិការ iOS ក៏ដូចជា Android។ ថ្ងៃនេះក្រុមការងារសូមធ្វើការចែករំលែកអំពីវិធីសាស្ត្រតម្លើងគណនីច្រើនក្នុងកម្មវិធី Telegram តែមួយ ដូចខាងក្រោម៖

១- របៀបតម្លើងក្នុងប្រព័ន្ធប្រតិបត្តិការ iOS

- ចូលទៅកាន់កម្មវិធី Telegram

- ជ្រើសរើសយក Settings -> បន្ទាប់មកជ្រើសរើស + Add Account

- បញ្ចូលលេខទូរស័ព្ទគណនីថ្មី ដែលអ្នកចង់បន្ថែមក្នុងកម្មវិធី Telegram

- ធ្វើការផ្ទៀងផ្ទាត់លេខ PIN 

- ដើម្បីផ្លាស់ប្តូរគណនី សូមចូលទៅកាន់កម្មវិធី Telegram ជ្រើសរើសយក Settings និងចុចលើគណនីដែលលោកអ្នកចង់ប្រើ ជាការស្រេច។

២- របៀបតម្លើងក្នុងប្រព័ន្ធប្រតិបត្តិការ Android

- ចូលទៅកាន់កម្មវិធី Telegram

- ជ្រើសរើសយក Menu -> បន្ទាប់មកជ្រើសរើស + Add Account

- បញ្ចូលលេខទូរស័ព្ទគណនីថ្មី ដែលអ្នកចង់បន្ថែមក្នុងកម្មវិធី Telegram

- ធ្វើការផ្ទៀងផ្ទាត់លេខ PIN 

- ដើម្បីផ្លាស់ប្តូរគណនី សូមចូលទៅកាន់កម្មវិធី Telegram ជ្រើសរើសយក Menu និងចុចលើគណនីដែលលោកអ្នកចង់ប្រើ ជាការស្រេច។

លោកអ្នកក៏អាចតម្លើង និងដំណើរការគណនីកម្មវិធី Telegram ច្រើនក្នុងប្រព័ន្ធប្រតិបត្តិការ Windows Mac OS និង Linux ដោយប្រើប្រាស់វិធីសាស្ត្រដូចមានរៀបរាប់ក្នុងតំណភ្ជាប់នេះ https://bit.ly/3ejuQPe ។

#Telegram #MultipleAccounts #iOS #Android #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ