នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះអនុវត្តតាមការណែនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានចាត់ក្រុមការងាររួមទាំងនាយកដ្ឋានព័ត៌មានផងដែរ ដេីម្បី ចុះរៀបចំទីតាំងផែនការ លំហូរ អ្នកចូលរួមផ្តល់សំណាក ឲ្យស្របតាមវិធានអនាម័យ របស់ក្រសួងសុខាភិបាល ត្រៀមសម្រាប់ការយកសំណាកធ្វេីតេស្តរកមេរោគកូវីដ១៩  លើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ