រឿងរ៉ាវជម្លោះរវាងម្ចាស់ផលិតកម្មថោន និងតារាចម្រៀង ខេម ធ្វើឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានថ្ងៃនេះ រហូតដល់តារាចម្រៀងខេម បានបង្ហោះសារធ្ងន់ៗថា ខ្លួនសុខចិត្តដើរចូលគុក បើសិនជាខ្លួនមានកំហុស តែខ្លួនមិនសុំទោសឡើយ។ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ លោក ហេង ឡុង បានបង្ហោះនៅលើបណ្តាញសង្កមហ្វេសប៊ុកឲ្យដឹងថា ចំណាយពេលជាង៣ម៉ោង រហូតដល់ម៉ោង១យប់ ទើបគាត់បានរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម។

លោក ហេង ឡុង បានសរសេរបង្ហោះជាសាធារណៈថា៖ “ដំណឹងល្អសម្រាប់បងប្អូន បន្ទាប់ពីចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម។ ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព”៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ