ក្រសួងសុខាភិបាលចេញសេចក្តីជូនព័ត៌មាន ស្តីពីការផ្ទុះឡើង នៃជំងឺឈីកគន់ហ្គន់យ៉ា នៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៣ខែកក្តដានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពី ការ ផ្ទុះជំងឺឈីកគន់ហ្គន់យ៉ា នៅខែត្តបន្ទាយមានជ័យ នៅភូមិមួយចំនួននៅសង្កាត់ប៉ោយប៉ែត ដោយមានអាការះ ចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទូល ក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
ក្រសួងបានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈឺកគន់ហ្គន់យ៉ា (Chikungunya) ដែលហៅកាត់ថា ឈីក (CHIK) នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិ អូរនាង និងភូមិ អូរឬស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទូល ក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្មវិធីជាតិផ្តល់ថ្នាំ ជាមួយអាជ្ញាធរមូលដ្ឋានបានចុះ ស្រាវជ្រាវអង្កេតទៅដល់ភូមិទាំង ០៦ ខាងលើនេះ និងផ្ទះប្រជាពលរដ្ឋដែលមានបញ្ហា ដើម្បីពិនិត្យស្ថានភាពសុខ ភាពជាក់ស្តែង បានចំនួន១៦៨នាក់ (ស្រី ៩៥នាក់) និងបានបញ្ជូនបុគ្គលដែលមានបញ្ហាសុខភាព មកពិនិត្យ និងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានចំនួន ៣២នាក់ ស្ថានភាពសុខភាពរបស់ពួកគាត់ មានសភាពបានធូរស្បើយហើយ។ លក្ខណ:បច្ចេកទេស ក្រុមការងារ ក៏បាន ប្រមូលសំណាកវត្ថុវិភាគឈាម ចំនួន ២២នាក់ (ស្រី ១២នាក់) ដើម្បីធ្វើ តេស្តវិភាគរកមើលវីរុសគ្រនឈីក(CHIK) និងមើលរកវីរុសកញ្ជឹល-ស្លូច (Measles – Rubella) ចំនួន ៦០នាក់ (ស្រី៣៧នាក់ )_និងយកសំណាក់សម្រាប់ធ្វើតេស្តរកវីរុសកូវីដ សំណាកទាំងអស់នេះ -១៩ ចំនួន២២នាក់ (ស្រី១១នាក់) ផងដែរ៕SS
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ