បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមរសៀលថ្ងៃទី21 ខែកក្កដា ឆ្នាំ2020 នេះ ករណីគ្រូពេទ្យស្រីម្នាក់ត្រូវជនសង្ស័យកាប់ចំ.កក្រោមត្រចៀក បណ្តាលឱ្យបាត់បង់ជីវិត រួចក៏យកសពទៅបោះចោលក្នុងស្រះទឹកនោះ ពេលនេះបានដឹងការពិតហើយ បុរសជាឃាតករនោះ តាមពិតគឺជាប្តីរបស់ស្ត្រីរងគ្រោះ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរបើកបន្ទប់ព្យាបាលជំងឺទូទៅ ត្រូវជនសង្ស័យកាប់នឹងកាំបិតផ្គាក់ដងវែង ចំកញ្ចឹង.កខាងឆ្វេង បណ្តាលឱ្យបាត់បង់ជីវិត រួចយកសពទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ។ ចំណែកជនសង្ស័យត្រូវជាប្តី ឈ្មោះ ធល ធារិទ្ធ អាយុ30ឆ្នាំ អ្នកទាំង២នាក់ មានកូនចំនួន៣នាក់ ក្នុងនោះស្រីម្នាក់។

ពាក់ព័ន្ធករណីខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានស្រាវជ្រាវ និងសួរនាំ រហូតដល់ម៉ោង២រសៀលថ្ងៃដដែល ទើបជនសង្ស័យជាប្តីបានសារភាពថា ខ្លួនពិតជាបានកាប់ប្រពន្ធបណ្តាលឱ្យបាត់បង់ជីវិតពិតប្រាកដមែន មូលហេតុគឺដោយសារតែជម្លោះរវាងប្តីប្រពន្ធ។

ក្រោយពេលសមត្ថកិច្ចជំនាញស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យជាប្តីរួចហើយ និងបានចងក្រងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។

គួររំលឹកថា កាលពីម៉ោង6ព្រឹក ថ្ងៃទី២១ ខែកក្កដានេះ បុរសជាប្តីបានប្រទះឃើញសាកសពស្ត្រីរងគ្រោះនៅក្នុងស្រះទឹកក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ទើបបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្តង៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ