ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងថារាជរដ្ឋាភិបាលថៃប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែទៀត។ សេចក្ដីជូនដំណឹងផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា បានជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ថា រាជរដ្ឋាភិបាលថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។ 

តាមរយៈសេចក្ដីជូនដំណឹងនេះស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានស្នើដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ដូចរយៈពេលកន្លងមក ព្រមទាំងសូមរក្សាសុខភាពអនាម័យដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕  SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ