កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៍ ដោយសារតែបញ្ហាកូវីដ១៩បានធ្វើអោយភ្ញៀវមកចូលទស្សនានៅភូមិវប្បធម៍ធ្លាក់ចុះយ៉ាងគំហុកជាច្រើនខែ ដែលជាហេតុធ្វើអោយក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាខ្លាំំង។
លើសពីនេះទៅទៀតក្រុមហ៊ុន មិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្មបន្តទៅមុខទៀតបានទេ ។ ដូចច្នេះហើយ ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៅ ភូមិវប្បធម៍ខេត្តសៀមរាប នឹងបិទអាជីវកម្មទាំងស្រុង ។
ចំណែកឯបុគ្គលិកនៅភូមិវប្បធម៍វិញនឹងត្រូវបានបញ្ចប់កិច្ចសន្យាការងារហើយក្រុមហ៊ុននឹងទូទាត់សំណងទាំងអស់ជូនបុគ្គលិកស្របតាមបទបញ្ញាត្តិច្បាប់ស្តីពីការងារ ។
យ៉ាងណាមិញប្រជាពលរដ្ឋ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះដំណឹងនេះ។