ខារ៉ាអូខេ ០៣កន្លែងក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្មត្រូវបានអាជ្ញាធរចុះផ្អាកអាជីវកម្ម
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ (KTV) ០៣កន្លែងដែលមានឈ្មោះ
1. ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV
2. ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV
3. ខារ៉ាអូខេ សំនៀងគ្រួសារ Samnieng Krousar KTV
មានទីតាំងនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។ ក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើស៉ំច្បាប់អោយបានត្រឹមត្រូវ ហើយរង់ចាំការណែនាំរបស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ៕SP