បុគ្គលិកប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ជាង៣០០នាក់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះបានចូលបម្រើការងារឡើងវិញ ដោយបែកចែកទៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

បុគ្គលិកប្រមូលសំរាមដែលជាអ្នកបោសសំអាតលើដងផ្លូវ និងអនាម័យខាងអូសរទេះ ទាំងជាង៣០០នាក់នេះ នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានមកជួបជុំគ្នានៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ ដោយមានការចូលរួមសំណេះសំណាលពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធាំនីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកនេះកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ចំនួនជាង៣០០នាក់បានចូលបម្រើការងារវិញហើយ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែអំពាវនាវដល់កម្មករដែលនៅសេសសល់ សូមបន្តចូលបម្រើការងារវិញ តាមការបង្គាប់របស់ក្រុមបឹក្សាអាជ្ញាកណ្តាល។

លោកបន្តថា ក្នុងដំណាក់កាលអន្តរកាលនេះ កម្លាំងអាជ្ញាធរខណ្ឌទាំង១៤ នៅតែបន្តចេញប្រមូលសំរាមក្នុងភូមិសាស្ត្ររៀងៗខ្លួន ដើម្បីកុំឲ្យមានគរពាសពេញដងផ្លូវ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ