ច្បាស់លាស់ហើយ នៃថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាល អំពីការអនុញ្ញាតឲ្យឈប់សម្រាក ៥ថ្ងៃ ជំនួសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។

យោងតាមខ្លឹមសាររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ដោយឈរលើស្មារតីអង្គប្រជុំបានឯកភាព និងសូមគោរពស្នើសុំការសម្រេចគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លើចំណុចមួយចំនួនដូចខាងក្រោម៖

ទី១. ស្នើកំណត់យកថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០។

ទី២. ស្នើពន្យារពេលនៃការលិខិតប្រកាសពន្ធ (Tax Filling) សម្រាប់ប្រចាំខែ សីហា ឆ្នាំ ២០២០ ទៅក្រោយថ្ងៃឈប់សម្រាកនេះ។

ទី៣. ស្នើឲ្យក្រសួងសុខាភិបាល-ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាជន ក៏ដូចជា ម្ចាស់អាជីវកម្ម ដោយតម្រូវឲ្យអនុវត្តផ្ដាច់ខាតតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលលជំងឺកូវី១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ