ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះត្រង់ចំណុចបច្រាបឈ្នួលខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងភូមិក្សេតបុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចស្រុកភ្នំក្រវាញបានប្រាប់សារព័ត៌មានឲ្យដឹងថា ជនគ្រោះឈ្មោះស៊ុន វី អាយុ ៣៣ ឆ្នាំ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុសំលេងឆ្កែរបស់គាត់កំពុងព្រូសសត្វជ្រូកព្រៃ១ក្បាលធំគាត់ ក៏រត់ទៅមើលស្រាប់តែសត្វនោះ រត់បោលមកបុកជនរងគ្រោះខ្វេះចំស្មងជើងខាង ឆ្វេងផ្នែកខាងមុខបណ្ដាលឱ្យរយះខូចឈាមយ៉ាងច្រើនបន្ទាប់មកប្រពន្ធជន រងគ្រោះបានដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ តែមិនអាចជួយបានក៏ដាច់ខ្យល់ស្លាប់តែម្ដង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ